www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, 22 October 2022

អភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ធំ គោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបញ្ជូនអង្ករ២០០តោន និងថវិកា១៥ម៉ឺនដុល្លារជួយអ្នករងគ្រោះដោយទឹកជំនន់

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃទូទាំងខេត្ត តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបញ្ជូនស្បៀងសង្គ្រោះបន្ទាន់ មានអង្ករ ចំនួន២០០តោន និងថវិកា១៥ម៉ឺនដុល្លារ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តកំពង់ធំ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជូនអង្ករ ចំនួន២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លារ ទៅកាន់ខេត្តកំពង់ធំ ដែលបានមកពីការរួមចំណែករបស់សប្បុរសជន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នកំពុងស្ថិតនៅខេត្តសៀមរាប បាននិងកំពុងតែត្រៀមដើម្បីចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចែកនូវស្បៀងសង្គ្រោះបន្ទាន់ ព្រមជាមួយពូជស្រូវ នៅខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីប្រជាពលរដ្ឋប្រើប្រាស់ក្នុងការស្ដារឡើងវិញនូវដំណាំរបស់ខ្លួនដែលរងនូវផលប៉ះពាល់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages