www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, 17 October 2022

ភាគីជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថាម្ចាស់ឡានជាអភិបាលខេត្តមណ្ឌលគិរី

 

ភាគីជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថាម្ចាស់ឡានជាអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណីត្បូងឃ្មុំ)៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក់បណ្ដាលឱ្យបុរសពីរនាក់ស្លាប់នៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក កាលពីចុងខែកញ្ញាកន្លងទៅ គឺកំពុងស្ថិត ក្នុងដំណាក់កាលស៊ើបអង្កេតរបស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។នេះបើតាមការឱ្យដឹងរបស់មន្រ្តីនគរបាលខេត្តត្បូងឃ្មុំ ។

ក្នុងស្ថានភាពអូសបន្លាយនេះខាងភាគីជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថាម្ចាស់រថយន្តគឺជាលោកអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណី។តែខាងសមត្ថកិច្ចថាម្ចាស់ករណីនេះប្រាប់ថាករណីនេះស្ថិតក្រោមការដោះស្រាយគ្នាផ្ទាល់របស់ភាគីខាងរថយន្ត និងខាងរ៉ឺម៉កម៉ូតូ។
លោក ខាត់ អាត ត្រូវជាឪពុកក្មេកអ្នកស្លាប់(បុរសឈ្មោះ អែម សំអូន ហៅ គោ អាយុ ២៧ ឆ្នាំ)និងត្រូវជាជីតា របស់បុរសជាអ្នកស្លាប់ម្នាក់ទៀតឈ្មោះ ផន ភីន អាយុ ១៦ ឆ្នាំបានប្រាប់ថានៅក្រោយកូនប្រសារ និងចៅស្លាប់ បានចំនួនប្រាំថ្ងៃខាងរថយន្តបញ្ជួនតំណាងឱ្យយកលុយចូលបុណ្យសាកសពម្នាក់ចំនួនពីរលានរៀលមកដល់បុណ្យ ប្រាំពីរថ្ងៃ នាំយកអង្ករ ភេសជ្ជៈមួយចំនួនមកកាន់ផ្ទះលំនៅឋានជនរងគ្រោះនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក និងនៅពេលបន្ទាប់ដោះស្រាយជជែកគ្នាតាមទូរស័ព្ទនៅកន្លែងនគរបាលខេត្តត្បូងឃ្មុំតែដោះស្រាយមិនត្រូវសំណងគ្នា។
លោក ខាត់ អាត បានបន្តថា ឥឡូងខាងលោកស្នើឱ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍ទៅខាងរថយន្តអញ្ជើញប្រញាប់ ចូលរួមដោះស្រាយសំណងរដ្ឋប្បវេណី ដើម្បីយកថវិការព្យាបាលជំងឺប្រពន្ធរបស់អ្នកស្លាប់ត្រូវជាកូនប្រសារឈ្មោះ អែម សំអូន និងព្យាបាលជំងឺឪពុករបស់អ្នកស្លាប់ជាចៅឈ្មោះ ផន ភីន។
គួររំលឹកថា កាលពីម៉ោងជាង ១២ ថ្ងៃត្រង់ថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅ លើកំណាត់ផ្លូវជាតិលេខ៨ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៤៥/ ១៤៦ ស្ថិតក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AQ-2225ជាមួយម៉ូតូវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខបានបុកគ្នាក្នុងការបើកបរបញ្ជ្រាសទិសគ្នាបណ្តាលឱ្យខាងម៉ូតូសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះអែម សំអូន និងក្មួយឈ្មោះផន ភីន ជិះពីក្រោយបណ្តាលឱ្យស្លាប់ទាំងពីរនាក់។ចំណែករថយន្តបានជ្រុលចង្កូចទៅបុកដើមឈើមួយដើមចូលធ្លាក់ក្នុងរណ្តៅចិញ្ចើមថ្នល់ រីឯអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ទៀត ចុះពីរថយន្តគេចខ្លួនបាត់ តែក្រោយមកមានអ្នកស្រាវជ្រាវដឹងថា រថយន្តនេះគឺជារថយន្តលោកអភិបាលខេត្តមណ្ឌលគិរី៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages