www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, 12 December 2022

លោក ខៀវ កាញ្ញារីទ្ធ អញ្ជើញបើកសិក្ខាសាលាហុងស៊ុយ ឆ្នាំ២០២៣


(ភ្នំពេញ)៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកសិក្ខាសាលាហុងស៊ុយឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ហុងស៊ុយឆ្នាំ២០២៣ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍យុគ៩»។

ពិធីនេះរៀបចំឡើងដោយក្រុមហ៊ុនម៉ាស្ទ័រណាលី ហុង ស៊ុយ នៅសាលផ្សារទំនើប អេអនម៉លសែនសុខ ដោយមានការចូលរួមពីលោក ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា, ឧកញ៉ាសាស្រ្តចារ្យ ឡុង ណាលី អគ្គនាយិកាក្រុមហ៊ុន ម៉ាស្ទ័រណាលីហុងស៊ុយ និង លោក-លោកស្រីជាសិក្ខាកាមប្រហែល៦០០នាក់ផងដែរ។

ថ្លែងក្នុងពិធីស្វាគមន៍នាពេលនោះ ឧកញ៉ាសាស្រ្តចារ្យ ឡុង ណាលី បានថ្លែងថា៖ «ហុងស៊ុយបែបវិទ្យាសាស្រ្តមិនមែនជាជំនឿងប់ងល់នោះទេ ប៉ុន្តែវាជាវិទ្យាសាស្រ្តដែលផ្តោតទៅលើការព្យាករណ៍លើខ្យល់និងទឹកនៃភូមិសាស្រ្តជាក់ស្តែង ដើម្បីកែប្រែនិងជម្រុញនូវភាពខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោក។ ហើយសិក្ខាសាលាដែលបានបើកដំណើរការនៅថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលថ្មីដែលអ្នកគ្រូ ឡុង ណាលី មានភាពសុទិដ្ឋិនិយមជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យទទួលបានជំនាញហ៊ុយស៊ុយពិតប្រាកដ ដើម្បីក្លាយខ្លួនជាកោសិកាសង្គមដែលល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធិភាព ជួយពលរដ្ឋខ្មែរបន្តគ្នាឲ្យទទួលបាននូវសុភមង្គល និងការរស់នៅមានភាពរីកចម្រើន ក្នុងជម្រកសន្តិភាពដែលយើងមានស្រាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

មិនតែប៉ុណ្ណោះសិក្ខាសាលានៅថ្ងៃនេះគឺជាចំណែកដ៏សំខាន់មួយដែលអ្នកគ្រូណាលី បានព្យាករណ៍ទុកនូវភូមិសាស្រ្តដ៏មានសក្កានុពលមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជាគន្លះបើកទំព័រសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ក្រោយពីពិភពលោកបានរងនូវវិបត្តិវីរុសឆ្លងកូវីដ១៩។ ហើយហុងស៊ុយបែបវិទ្យាដែលក្រុមហ៊ុនម៉ាស័្ទណាលីហុងស៊ុយបាននឹងកំពុងដំណើរការគឺមិនមែនសំដៅទៅលើតែខាងចិនសែមួយមុខនោះទេ សូម្បីតែនៅខាងប៉ែកអឺរ៉ុប អាម៉េរិក ក៏មានជំនឿហុងស៊ុយបែបវិទ្យាសាស្រ្តនេះផងដែរ»។

ជាការឆ្លើយតប ក្រោយពីបានស្តាប់នូវការលើកឡើងរបស់អ្នកគ្រូណាលី និងទស្សនាវីដេអូឯកសារដែលចងក្រងដោយក្រុមហ៊ុនម៉ាស្ទ័រណាលីហុងស៊ុយ, លោក ខៀវ កាញ្ញារីទ្ធ បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧកញ៉ាសាស្រ្តចារ្យ ឡុង ណាលី ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ផ្នែកហុងស៊ុយបែបវិទ្យាសាស្រ្តនៅកម្ពុជាអស់រយៈពេលជិត៨ឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា ហើយអ្នកគ្រូណាលីគឺជាកូនខ្មែរ តែម្នាក់គត់ដែលបាននាំយកពាក្យថា ហុងស៊ុយបែបវិទ្យានេះមកលើទឹកដីកម្ពុជាដំបូងគេ និងបានធ្វើបណ្តាប្រទេសនៅលើពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ថាជាប្រទេសសម្បូរទៅដោយធនធានមនុស្សពូកែៗ មានសក្តានុពលវិនិយោគគ្រប់វិស័យ ដែលជាផ្នែកដ៏សំខាន់ផងដែរ ដើម្បីជួយពន្លឿនសេដ្ឋកិច្ចកម្ពុជា និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបានមួយកម្រិតថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបានគូសបញ្ជាក់ថា តាំពីដើមរហូតដល់ពេលបច្ចុប្បន្ន ពាក្យថា ហុងស៊ុយ គឺជាពាក្យដ៏ពេញនិយមមួយដែលប្រជាជនកម្ពុជាតែងតែប្រើប្រាស់ និងមានជំនឿគ្រប់ពេលដែលពួកគេត្រូវចេញធ្វើការ ចេញធ្វើជំនួញនិងប្រកបរបរផ្សេងៗ ដូច្នេះហុងស៊ុយបែបវិទ្យាសាស្រ្តរបស់អ្នកគ្រូណាលីដែលបានដំណើរការដ៏យូរក្នុងប្រទេសកម្ពុជាកន្លងមកនិងតទៅអនាគតគឺពិតជាបានរួមចំណែកជួយដល់សង្គមកម្ពុជាបានច្រើនប្រាកដមែន ហើយយើងសង្ឃឹមថាវិស័យមួយនេះនឹងក្លាយជាជន្ទល់មួយក្នុងការបង្កើននូវធនធានមនុស្សដ៏ល្អប្រពៃ ប្រកបដោយគុណតម្លៃ គុណធម៌ និងភាពរីកចម្រើនទាំងអស់គ្នា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages