www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, 13 July 2023

គណបក្សប្រជាជនរាជធានីភ្នំពេញ បើកកិច្ចប្រជុំ និងត្រៀមដង្ហែក្បួន លើតម្រាយផ្លូវប្រវែង ជាង៩គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្រាប់ការដង្ហែរ ក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែក្បួន លើតម្រាយផ្លូវប្រវែង ជាង៩គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ និងទិសដៅបន្ត ដើម្បីត្រៀមហែលើកទី៣ និងបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួម ពីគណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពនៃមន្ទីរចំណុះអោយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស២៦ ស២៧ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ គឺបានកំណត់រួចហើយ ដោយយកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត។ ថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតនេះ សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា នឹងជួបជុំគ្នាមជ្ឈមណ្ឌលពិពរណ៌ និងសន្និបាតកោះពេជ្រ រួចដង្ហែរក្បួន ចេញពីកោះពេជ្រ ចូលមកក្នុងរាជធានីភ្នំពេញ ដោយមកបញ្ចប់នៅបឹងកក់ដែលមានតម្រាយផ្លូវប្រវែង ជាង៩គីឡូម៉ែត្រ ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages