www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, 25 July 2023

ប្រធាន គ.ជ.ប ថ្លែងអំណរគុណអ្នកសង្កេតការណ៍អន្តរជាតិ និងតំណាងស្ថានទូត ដែលយកចិត្តទុកដាក់តាមដានសង្កេតដំណើរការបោះឆ្នោត និងការរាប់សន្លឹកនៅកម្ពុជា

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍អន្តរជាតិ និងតំណាងស្ថានទូតប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់តាមដានសង្កេតនូវដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ និងការរាប់សន្លឹកនៅកម្ពុជា។

ការថ្លែងអំណរគុណបែបនេះរបស់លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលោកបានរៀបចំពិធីលៀងសាយភោជជូនអ្នកសង្កេតការណ៍អន្តរជាតិ ក្រោយបញ្ចប់បេសកកម្មសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញ។

ប្រធាន គ.ជ.ប បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និងតំណាងស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំងអស់ដែលអញ្ជើញមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាទឹកដីសុវណ្ណភូមិនេះ ក៏ដូចជាចូលរួមក្នុងកម្មវិធីនាល្ងាចនេះ»។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ការរៀបចំការបោះឆ្នោតមិនមែនជាការងារងាយស្រួលទេ ដើម្បីឱ្យការបោះឆ្នោតមួយសម្រេចបានជោគជ័យ គឺត្រូវមានកត្តាច្រើន ដូចជា ត្រូវមានច្បាប់ បទបញ្ជា និងនីតិវិធីច្បាស់លាស់ ក្រមសីលធម៌ ត្រូវមានធនធានមនុស្ស ធនធានថវិកាគ្រប់គ្រាន់ ត្រូវមានការចូលរួមរបស់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការបោះឆ្នោត ហើយក៏គ្មានការបោះឆ្នោតនៅប្រទេសណាមួយលើសកលលោកដែលល្អឥតខ្ចោះនោះទេ។

ក្នុងនាមប្រធាន គ.ជ.ប និងប្រជារាស្ត្រខ្មែរទូទាំងប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស គឺមានបំណងប្រាថ្នាចង់បានការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន ដើម្បីសម្រេចបំណងប្រាថ្នាដ៏

ចម្បងនេះ។

សូមជម្រាបថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប រួមមាន៖

* អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២រូបស្រ្តីចំនួន ៥២.៦៥២រូប មកពី ១៣៤សមាគម អង្គការមិនមែនរដ្ឋាភិបាល

* អ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៦០៤រូប មកពី ៦១ស្ថាប័ន ក្នុងនោះរួមមាន៖

* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយក្រសួងការបរទេស និងសហប្រតិបត្តិការ-អន្តរជាតិ ចំនួន ២៦៨រូប មកពី ២៦ស្ថាប័ន

* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចំនួន ៦៥រូប មកពី ១២ស្ថាប័ន

* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយ គ.ជ.ប ចំនួន ២៤រូប

* អ្នកសង្កេតការណ៍អន្តរជាតិ ដែលស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៤៧រូប

* ភ្ញៀវពិសេស ចំនួន ១៨ រូប (អញ្ជើញដោយ គ.ជ.ប ចំនួន ១១រូប និងស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៧រូប)

* អ្នកបកប្រែសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ ចំនួន ១៨២រូប៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages