www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, 14 September 2023

សម្តេចតេជោ ហ៊ុន សែន៖ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អលើសពីការគិតរបស់ខ្ញុំ»

(ភ្នំពេញ)៖ ស​ម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេចកំពុងសង្កេតមើលសកម្មភាពរបស់នាយក​រដ្ឋមន្ត្រីថ្មីទាំងក្នុង និងក្រៅប្រទេស។ សម្តេចតេជោ បានថ្លែងសរសើរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើបានល្អលើសពីការគិតរបស់សម្តេច។

នៅលើបណ្តាញសង្គម Tik Tok ជាមួយនឹងការបង្ហោះវីដេអូសកម្មភាពសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចយ៉ាងដូច្នេះ «លោតទៅក្នុងទឹកទើចេះហែលទឹក។ ខ្ញុំកំពុងសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មីទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ មិនមែនលើកសរសើរកូនខ្លួនឯងទេ តែនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គេពិតជាធ្វើបានល្អលើសការគិតរបស់ខ្ញុំទៅទៀត»។

សម្តេចតេជោ បានបន្ថែមថា «មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ។ មុននេះ​ខ្ញុំគិត​ថា​ត្រូវប្រើពេលប្រមាណ៣ខែ ទើបនាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រង​លើការងារ​បាន​ទាំង​ស្រុង។ ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះ ចេញដំណើរដោយ​ការ​ជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែកទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវ​​កិច្ច​ការបរទេសតាមរយះវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅ​កាន់សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃនេះ និងត្រៀមខ្លួនចេញដំណើរទៅចូលរួម​មហា​សន្និ​បាតអង្គការសហប្រជាជាតិនា​សប្តាហ៍ក្រោយ»។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កូននាគរាជ ច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំនាវាកម្ពុជា បានប្រមានជា​៣សប្តាហ៍​មកហើយ។ រយៈពេល៣សប្តាហ៍នេះ សម្តេចបានរំលេចនូវស្នាដៃចាត់ចែងការងារ​មួយចំនួននាំឱ្យមានការគាំទ្រគួរឱ្យកត់សម្គាល់។ ការងារក្នុងប្រទេសសម្តេចបានបង្ហាញការធ្វើ​កំណែទម្រង់ការតែងតាំងមន្ត្រីរដ្ឋបាលសាធារណៈ ហើយបានឆ្លើយតប និងដោះស្រាយបញ្ហា​អសកម្មមួយចំនួន​ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្រៅពីនេះបេសកកម្មការងារក្រៅប្រទេសដំបូងរបស់សម្តេចនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏មាន​ការ​វាយ​តម្លៃខ្ពស់លើនយោបាយការបរទេសរបស់សម្តេចក្នុងការកសាងមិត្តភាពជាមួយប្រទេស​ជាមិត្ត និងទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ ដំណើរ​បេសក​កម្មការងារនោះ ទទួលបាននូវការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។

ពេលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលជាការបង្ហាញពីរបៀបនយោបាយការបរទេសមួយប្រកបដោយភាពឆ្លាតវៃ និងការទទួល​ខុស​ត្រូវខ្ពស់ ដើម្បីរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសចិន ដែលជាការបន្តរក្សានូវប្រវេណីទំនាក់ទំនងដែលបន្សល់ទុកដោយមេដឹកនាំកម្ពុជាជំនាន់មុន និងជាការធានារក្សាបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages