www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, 3 February 2024

កិច្ចប្រជុំសម្របសម្រួលករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ រស់នៅស្រុកគៀនស្វាយ ខេត្តកណ្តាល

នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាមួយលោក កុក ថេង អ្នកទិញដីពីឈ្មោះ តន់ ចន្ថា ដីមានទីតាំងស្ថិតនៅចំណុចក្រោយទួលម៉ុងចិន និងក្រោយប្រឡាយ១០០០ ឃុំដីឥដ្ឋ (បច្ចុប្បន្នឃុំកំពង់ស្វាយ) ស្រុកគៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ និងភាគីដើមបណ្តឹង ភាគីចុងបណ្តឹង នារសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះដែរ គូភាគីក៏បានព្រមព្រៀងគ្នាបង្កើតកិច្ចព្រមព្រៀង ក្រោមការសម្រុះសម្រួលរបស់ ឯកឧត្តមរដ្ឋមន្រ្តី ជាលទ្ធផលគូភាគីបានស្ម័គ្រចិត្តបញ្ចប់វិវាទជាមួយគ្នា លើដីវិវាទដែលបានវាស់ជាក់ស្តែងទំហំ ៨៥ ៤៥៩ម៉ែត្រការ៉េ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល តាមរយៈការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមកដោយឈរលើយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ក្រោមការសម្រុះសម្រួលរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages