www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, 21 March 2024

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១១ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី ១១ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងក្រុមការងារពាក់ព័ន្ធ។

កិច្ចប្រជុំ មានគោលបំណង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ជាសារបាន, «ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.)» គឺជាការប្តេជ្ញារបស់ប្រទេសនានាដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋគោលដៅ ដោយមិនបារម្ភពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។

ដើម្បីសម្រេចគោលដៅនេះ, រាជរដ្ឋាភិបាល បានរំលេចទិដ្ឋភាពនៃ «ការគ្របដណ្តប់សុខភាពជាសកល» ជាធាតុស្នូលនៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិមួយចំនួន ដូចជាយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាដើម។

ក្នុងន័យនេះ, ដើម្បីជំរុញកិច្ចការនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ផងដែរ។

«សេចក្តីព្រាងផែនទីបង្ហាញផ្លូវ» នេះ បានកំណត់ជម្រើសគោលនយោបាយអាទិភាពសម្រាប់កែទម្រង់ប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខាភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ, និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិសដៅ និងបង្គោលចរកម្រិតយុទ្ធសាស្ត្រ ដែលក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធមានភារកិច្ចរៀបចំផែនការលម្អិតសម្រាប់ការអនុវត្ត។

ជាលទ្ធផល, អង្គប្រជុំបានពិនិត្យ និងបានកែសម្រួល «សេចក្តីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះទៅ គ.ស.ស» ដោយកំណត់អំពីការដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រ និងគោលដៅអាទិភាពទៅតាមដំណាក់កាល សំដៅពង្រីកជាជំហានៗ នូវវិសាលភាពនៃការគ្របដណ្ដប់ពលរដ្ឋ, ការគ្របដណ្ដប់សេវាសុខាភិបាលសារវន្ត, និងការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages