www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, 5 June 2024

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កិត្តនាមកម្ពុជាស្អាត លើឆាកអន្តរជាតិ គឺអាស្រ័យលើសំឡេងរបស់ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កិត្តនាមកម្ពុជាស្អាត លើឆាកអន្តរជាតិ គឺអាស្រ័យលើសំឡេងរបស់ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន

(ភ្នំពេញ)៖ នៅក្នុងជំនួបសំណេះសំណាល ជាមួយក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន សកម្មជនបរិស្ថាន យុវជនសំរាម និងនិស្សិតប្លាស្ទិក នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កិត្តនាមកម្ពុជាស្អាត លើឆាកអន្តរជាតិ គឺអាស្រ័យលើសំឡេងរបស់ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ និងគាំទ្រ ចំពោះក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត តាមរយៈការចូលរួមសំអាតអនាម័យបរិស្ថាន រើសសំរាម សំណល់ប្លាស្ទិកពីក្នុងលូ ប្រឡាយ នៅមុខរោងចក្រ និងនៅតាមទីសាធារណៈនានា ដើម្បីប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវ។

លោករដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីកម្ពុជាស្អាត ចាំបាច់ត្រូវមានការចូលរួមពីយុវជន និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ហើយក្នុងនោះយើងបានចាប់ផ្តើមពីចំណុចដំបូងគេ គឺធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្កើតផ្នត់គំនិតស្អាត ហើយភាពស្អាត ដែលផុសចេញពីចិត្តស្អាតនេះ បានធ្វើឱ្យយើងបានកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ក្នុង១ថ្ងៃ និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅក្នុងដើមត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។

យោងតាមប្រសាសន៍របស់លោកបណ្ឌិត អ៊ាង សុផល្លែត លទ្ធផលសម្រេចបាននាពេលនេះ គឺជាការសបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យនៃវិធានការការពារបរិស្ថានកម្ពុជា ហើយលើសពីវិធានការការពារ ក្រសួងបរិស្ថាន និងក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន រួមទាំងពាក់ព័ន្ធទាំងអស់ បានបន្តទៅដល់ការព្យាបាល គឺជាការរួមគ្នាក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!»។ ដែលកំពុងរីកសាយភាយនូវភាពស្អាត ពីភូមិទៅដល់ឃុំ បន្តទៅដល់ស្រុកនឹងរហូតទៅដល់ខេត្ត នៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្ហាញពីបទពិសោធន៍ស្អាតនេះ ទៅដល់ឆាកអន្តរជាតិថា កម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាតណាស់ ហើយយើងក៏មិនអនុញ្ញាតឱ្យអ្នកដទៃណាម្នាក់ មកវាយតម្លៃ ឬទិតៀន ប្រមាថថាកម្ពុជាបែបនេះ ឬបែបនោះទៀតឡើយ។

លោមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា កម្លាំងសាមគ្គីរបស់យុវជន និងប្រជាពលរដ្ឋខ្មែរ គឺពិតជាចលករស្អាតដ៏សំខាន់ខ្លាំងក្លា ក្នុងការនាំកម្ពុជាឈានឆ្ពោះទៅកាន់ទម្លាប់ស្អាត គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន!»៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages