www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, 10 June 2024

រដ្ឋមន្ត្រីទេសចរណ៍ ចុះសំណេះសំណាលជាមួយ សហគមន៍អេកូទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប

 រដ្ឋមន្ត្រីទេសចរណ៍ ចុះសំណេះសំណាលជាមួយ សហគមន៍អេកូទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប

(សៀមរាប)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាជនសហគមន៍អេកូទេសចរណ៍បឹងឈូកបន្ទាយស្រីប្រមាណ១០០រូប ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍ណែនាំឲ្យសហគមន៍ត្រូវរៀបចំខ្លួនឱ្យបានរួចរាល់ មានរបៀបរៀបរយ សណ្ដាប់ធ្នាប់ល្អ បរិស្ថានស្អាត អនាម័យចំណីអាហារ និងបដិសណ្ឋារកិច្ចល្អ ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះ។

លោករដ្ឋមន្ត្រីបានលើកឡើងអំពីយន្តការកៀរគរការចូលរួមពីវិស័យឯកជនតាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោករដ្ឋមន្ត្រីក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ និងបានដាក់ចេញនូវយុទ្ធនាការសំខាន់ៗ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ជាពិសេសក្នុងខេត្តសៀមរាបនេះ មានដូចជាយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ យុទ្ធនាការឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤ និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ឆ្នាំ២០២៤ ផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages