www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, 15 November 2024

ស្នងការខេត្តព្រះសីហនុ ដឹកនាំកម្លាំងនគរបាល ចុះល្បាត និងត្រួតពិនិត្យ តាមបណ្តាគោលដៅសំខាន់ៗ និងដាក់ពង្រាយកម្លាំងការពារសន្តិសុខ

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះល្បាត និងត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ និងដាក់ពង្រាយកម្លាំងការពារសន្តិសុខនៅតាមតំបន់សប្បាយដ្ឋានទាំងអស់ ដើម្បីការពារសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់ ក្នុងឱកាសអបអរសាទរនៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទូទាំងខេត្តព្រះសីហនុ។

កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តព្រះសីហនុ បានពង្រឹងសន្តិសុខ រួមទាំងមធ្យោបាយ និងសម្ភារៈ បម្រើលើកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត។

កម្លាំងទាំងអស់បំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឲ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅទីតាំងសប្បាយ វត្តអារាម ផ្សារតូចធំ រមណីដ្ឋានផ្សេងៗ និងប្រើប្រាស់កម្លាំងសម្រួលដោះស្រាយចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្ត

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages