www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, 28 August 2025

កម្ពុជាច្រានចោលការចោទប្រកាន់ថាបានប្រើប្រាស់ពលរដ្ឋស៊ីវិលជាខែល ខណៈពលរដ្ឋទាំងនោះ បានស្នាក់ទីនោះជាយូរមកហើយ

 (ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ បានថ្លែងថា កម្ពុជាច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាប្រើប្រាស់ប្រជាពលរដ្ឋខ្មែរស៊ីវិលជាខែល ខណៈពលរដ្ឋខ្មែរទាំងនោះ បានស្នាក់ទីនោះជាយូរមកហើយ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤៖២០ នាទីរសៀល កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា «ការចោទប្រកាន់នេះ ពុំមានមូលដ្ឋាន ហើយក៏មិនឆ្លុះបញ្ចាំងអំពីការពិត ដែលកើតមានឡើង ដែលក្នុងនោះពលរដ្ឋស៊ីវិលកម្ពុជា បានស្នាក់នៅទីនោះតាំងពីយូរលង់មកហើយ ហើយដែលតាមការពិតជាជនរងគ្រោះ ដែលសកម្មភាពយោធាជាឯកតោភាគី រួមមានទាំងការរាយបន្លាលួស និងរបាំង ដែលរេរាំងពួកគេមិនឲ្យចូលទៅកាន់លំនៅដ្ឋាន និងកសិដ្ឋានរបស់គាត់»។

សូមជម្រាបថា កម្ពុជាក៏បានដាក់លិខិតផ្លូវការទៅក្រសួងការបរទេសថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយប្រឆាំងចំពោះសកម្មភាពបន្តទន្ទ្រានរបស់យោធាថៃចូលទៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់កម្ពុជារស់នៅ។

អ្នកនាំពាក្យក្រសួងការបរទេស ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតប្រែប្រួល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះ ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការ ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ តាមរយៈការប្រើកម្លាំងនោះទេ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages