www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, 13 August 2025

 កាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធក្នុងករណី លួច និងករណីគ្រឿងញៀន យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ក្រោយពេលស្តាប់ចម្លើយឃើញថា ជនសង្ស័យ ០១នាក់ ឈ្មោះ សុខ សុភ័ក្ត្រ ភេទប្រុស អាយុ៤០ឆ្នាំ មានជាប់ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុច្បាប់នូវសារធាតុញៀន ត្រូវបានបញ្ជូន មកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យចំនួន ០៤នាក់ទៀត ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ផងដែរ។


ជនសង្ស័យឈ្មោះ សុខ សុភ័ក្ត្រ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនៅទីតាំងខាងលើ ពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ថា សព្វថ្ងៃខ្លួនជាអ្នកលក់ចែកចាយថ្នាំញៀនផង និងប្រើប្រាស់ថ្នាំញៀនផងដែរ ហើយរយៈ ពេលកន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកដទៃចំនួន ០១គ្រឿងម៉ាក ហុងដាវ៉េវ (គ្មានលេខ) កាលពីអំឡុងខែមករា ឆ្នាំ២០២៤ នៅចំណុចផ្សារសិនជូរី ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យបានបន្ថែមថា កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស ០១លើក កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ប្រើប្រាស់ដោយសារធាតុញៀនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages