www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, 2 November 2025

ពលរដ្ឋ ជិត៣០០ គ្រួសារ នៅស្រុកអង្គរបូរី ខេត្ដតាកែវ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា


 ពលរដ្ឋ ជិត៣០០ គ្រួសារ នៅស្រុកអង្គរបូរី ខេត្ដតាកែវ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា


តាកែវ៖ ពលរដ្ឋ ជិត៣០០ គ្រួសារ នៅស្រុកអង្គរបូរី ខេត្ដតាកែវ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ក្រោយពីទទួលរង ផលប៉ះពាល់ដោយទឹកជំនន់ និងរងគ្រោះដោយខ្យល់កន្ត្រាក់។

  លោក វ៉ី សំណាង អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវកាលពីថ្ងៃទី 1 វិច្ឆិកា  បាននាំយកអំណោយមនុស្សធម៌ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៦៤គ្រួសារ ដែលទទួលរង ផលប៉ះពាល់ដោយទឹកជំនន់ចំនួន ២៥១គ្រួសារ និងរងគ្រោះដោយខ្យល់កន្ត្រាក់ ១៣គ្រួសារ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។ 
លោកបានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ អំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស    ប្រេងឆា ១លីត្រ នំ ១ប្រអប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួន៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages