www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, 20 January 2026

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ីដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

 


កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ីដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

=====
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូនេស៊ី ដែលជានិច្ចកាលតែងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត បាន គូសបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ជាពិសេសលើកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានកាន់ជិតស្និទ្ធបន្ថែមទៀត។ ទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនពីជំហរ និងវិធានការ យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនីតិវិធីលើមេក្លោង ក៏ដូចជាការបង្រ្កាប និងបោសសម្អាត បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលតែងយកចិត្តទុកដាក់ផ្តល់កិច្ចសហការក្នុងការជួយសង្គ្រោះ និងសម្របសម្រួលនីតិវិធីបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រលប់ទៅប្រទេសកំណើតវិញ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាក្នុងការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមក៏បាន គូសបញ្ជាក់ជាថ្មីថា ទោះបីជាបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ក្តី ក៏ប៉ុន្តែស្ថានទូតឥណ្ឌូនេស៊ី បន្តតាំងចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សំដៅធ្វើយ៉ាងណា រួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព។

មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ ពាក់ព័ន្ធទិសដៅកិច្ចសហប្រតិបត្តិការ ជាពិសេសការសម្របសម្រួលនីតិវីធីបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រលប់ទៅមាតុប្រទេសវិញឱ្យបានឆាប់រហ័ស៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages