www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, 18 February 2026

កម្មវិធីរាត្រីសមោសរ ចូលឆ្នាំ ប្រពៃណីចិន ឆ្នាំមមី ២០២៦ ត្រូវបានរៀបចំឡើង នៅសមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ នេះ


 រាត្រីសមោសរសាទរឆ្នាំមមី ប្រពៃណីជនជាតិចិន ឆ្នាំមមី ២០២៦ នៅភ្នំពេញ

--------------------

កម្មវិធីរាត្រីសមោសរ ចូលឆ្នាំ ប្រពៃណីចិន ឆ្នាំមមី ២០២៦ ត្រូវបានរៀបចំឡើង នៅសមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ នេះ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម និងពោរពេញដោយស្នាមញញឹមនៃមិត្តភាព ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធាន សមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំង យុវជន ប្រទេសទាំងពីរ និង ភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ។

បើតាម លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា ក្រោយពេលដែលពិធីបុណ្យចូលឆ្នាំចិនត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយ UNESCO នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ពិធីបុណ្យដែលមានអាយុកាលជិត៤ពាន់ឆ្នាំនេះកាន់តែមានវិសាលភាពសកល និងរួមចំណែកបង្កើនកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

កញ្ញា Zhang Yanping តំណាងវិទ្យុមិត្តកម្ពុជា-ចិន បានលើកឡើងថា រាត្រីសមោសរនេះ បានបញ្ជាក់ពីលើសពីបរិយាកាសរីករាយ និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី ដោយភ្ញៀវចូលរួមទាំងអស់បានប្តេជ្ញាចិត្តបន្តរួមដៃគ្នា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរជាយូរអង្វែង។

ឯកឧត្តម ឯក សំអុល ចាត់ទុកការជួបជុំគ្នានេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យវប្បធម៌ដ៏សំខាន់មួយរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសញ្ញានៃមិត្តភាពជ្រាលជ្រៅ និងការតភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិនទៀតផង។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា–ចិនត្រូវបានលើកកម្ពស់ទៅជាសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយកម្មវិធីនារាត្រីនេះបានរំលេចកាន់តែច្បាស់ពីការតភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ ពិតណាស់ដែលថា ពិធីនារាត្រីនេះ គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការស្គាល់គ្នា និងការបង្កើតមិត្តភាពកាន់តែស៊ីជម្រៅរវាងសមាគមមិត្តភាពកម្ពុជា-ចិន និងវិទ្យុមិត្តភាពកម្ពុជា-ចិន។

អំឡុងកម្មវិធី នាពេលនោះដែរ ក៏មានការចាក់បញ្ចាំងផ្ទាំងទស្សនីយភាព ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ដ៏អស្ចារ្យ អំពីការសម្តែងសិល្បៈដោយរួមបញ្ចូលនូវបច្ចេកវិទ្យាក្នុងទម្រង់8K + AI ព្រមទាំង បញ្ចញឧត្តមភាពនៃការផ្សព្វផ្សាយជាភាសា៨៥ភាសា ក្រោមកិច្ចខិតខំរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលចាប់រាប់តាំងពី១៩៨៣មក។ ក្រៅពីនេះ ក៏មានការធ្វើនំគៀវរួមគ្នា និងសកម្មភាពកម្សាន្ត ដើម្បីអបអរសាទរ បុណ្យឆ្នាំថ្មី របស់ចិន ជាច្រើនទៀត ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ៕











No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages