ខណ្ឌពោធិ៍សែនជ័យ ៖ អុញនោះពិតជាមិនធម្មតាមែន តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលគ្រួសារអ្នកលេងល្បែងចាញ់អស់ផ្ទះអស់ដី បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំ រួមទាំងរូបភាពមកជាមួយផងដែរ តើអាជ្ញាក្រុងជាពិសេសលោកស្នងការនិងលោកអធិការបានជ្រាបដែរឬទេ? អ្នករស់នៅតំបន់នោះ បានឲ្យដឹងថា មានទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់តាមប្រព័ន្ធអនឡាញ និងការេ៨ ស្ថិតនៅជាច្រើនកន្លែងនៅក្នុងសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យរីកដូចផ្សិត។
កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈដែលអាជ្ញាធរនិងសមត្ថកិច្ច មិនឃើញចុះបង្ក្រាបឡើយ ធ្វើមិនដឹងឬយ៉ាងណា ? ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាត្រូវដងត្រូវផ្លែហើយមើលទៅ។
# ខណ្ឌពោធិ៍សែនជ័យ ÷ កំពុងកៀងគងបងប្អូនប្រជាពលរដ្ឋញៀនល្បែងឲ្យមកជួបជុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាបឡើយ !!!
# គួររំលឹកផងដែរថា : កន្លងមកកាលពីថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២៤ សម្តេចបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ជូនអភិបាលក្រុងខេត្តទាំងអស់ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទោះបីមានអាជ្ញាប័ណ្ណឬមិនមានក៏ដោយ ត្រូវតែបង្ក្រាបឲ្យអស់ព្រោះថាល្បែងស៊ីសងទាំងនេះដែលបង្ករអសន្តិសុខដល់ ប្រជាពលរដ្ឋ។
# ប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិសាស្រ្តខាងលើ ដាក់ការសង្ស័យទៅលើ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានទទួលបានលាភសក្ការៈហើយមើលទៅ ???
# ទើបរក្សាភាពស្ងៀមស្ងាត់ ជាពិសេសលោក ស្នងការ អធិការ ខណ្ឌពោធិ៍សែនជ័យទៅណាអស់ហើយ បានជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបអញ្ចឹង!
# ឬមួយលោក ស្នងការ និងលោកអធិការភ្លេចអនុសាសន៍របស់ប្រមុខរាជការបាលដែលបានចេញបទបញ្ជាកន្លងមកហើយទេដឹង?
# ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុកពីមួយឆ្នាំ ដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសងក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
# ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ មានការជ្រុលជ្រួស និងល្បែងស៊ីងទាំងនោះ!
# ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ( ល ) ជាពិសេស អំពើហិង្សា ក្នុងគ្រួសារដោយសារតែល្បែងស៊ីសង ទាំងនោះ!
# ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ សំណូមពរទៅដល់ លោកស្នងការនគបាល និងលោកអធិការ ជួយចាត់កម្លាំង ជំនាញ ក្រោម ឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង ខុសច្បាប់ មួយកន្លែងនេះផងទាន ដែលស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន។
ទំនាក់ទំនង: ការផ្សាយពាណិជ្ជកម្ម និងនិងការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ ០១៦ ៧៥៧ ៩៣៣.០៨៩ ៧៧៣ ៣៧៣ (អគុណសន្តិភាព)មានសន្តិភាពទើបមានការរីកចម្រើនគ្រប់វិស័យ










No comments:
Post a Comment