www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, 21 May 2026

កម្ពុជាត្រៀមបញ្ជូនគណៈប្រតិភូសង្គមស៊ីវិល ២៥រូប ទៅសិក្សាបទពិសោធន៍អភិវឌ្ឍជនបទនៅប្រទេសចិន

 


កម្ពុជាត្រៀមបញ្ជូនគណៈប្រតិភូសង្គមស៊ីវិល ២៥រូប ទៅសិក្សាបទពិសោធន៍អភិវឌ្ឍជនបទនៅប្រទេសចិន


‎(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ដួង វិរ័ត្ន អនុប្រធាន ប្រចាំការ ក្រុម ប្រឹក្សា ភិបាល វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល បានដឹកនាំកិច្ចជំនួបជាមួយបណ្តាសង្គមស៊ីវិលជាដៃគូរបស់វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល ដើម្បីពិភាក្សា និងត្រៀមខ្លួនសម្រាប់ការចូលរួមវេទិកាសន្ទនាជាមួយបណ្តាសង្គមស៊ីវិលចិន ស្តីពីការចែករំលែកបទពិសោធន៍នៃការស្តារ និងអភិវឌ្ឍជនបទនៅភូមិភាគស្វយ័តក្វាងស៊ី និង ខេត្តសឺឈួន នៃសាធារណរដ្ឋប្រជាមានិតចិន។

‎ក្នុងកិច្ចជំនួបនេះ ឯកឧត្តម ដួង វិរ័ត្ន បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងលើការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការចូលរួមរបស់សហគមន៍ក្នុងដំណើរការអភិវឌ្ឍ។ ឯកឧត្តមក៏បានជំរុញឱ្យសមាជិកគណៈប្រតិភូត្រៀមមាតិកា និងបទពិសោធន៍ពាក់ព័ន្ធនឹងសកម្មភាពការងារសង្គម និងការអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីធ្វើការចែករំលែក និងសិក្សារៀនសូត្រពីគំរូជោគជ័យរបស់ប្រទេសចិន។

‎កិច្ច ជំនួបពេញមួយព្រឹកតាមរយៈប្រព័ន្ធOnlineនេះ បានជជែកពិភាក្សា យ៉ាងផុលផុស និងប្រមូលបានធាតុចូលពីគ្រប់សមាជិកទាំងអស់ដេីម្បីរាយការណ៍និងស្នេីសុំអនុសាសន៍ណែនាំពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុម ប្រឹក្សា ភិបាល វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល សម្រាប់ផ្តល់ជូនដល់គណៈប្រតិភូមានមូលដ្ឋានពេញលេញក្នុងបេសកកម្មរបស់ខ្លួននាពេលខាងមុខនៅប្រទេសចិន។

‎គណៈប្រតិភូដែលគ្រោងចូលរួមក្នុងកម្មវិធីនេះ មានសរុបចំនួន២៥រូប ដោយរួមមានថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិល តំណាងអង្គការសង្គមស៊ីវិល សមាគម និងស្ថាប័នដៃគូដែលកំពុងអនុវត្តសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ អប់រំ សុខាភិបាល បរិស្ថាន និងការអភិវឌ្ឍជនបទនៅកម្ពុជា។

‎កម្មវិធីវេទិកាសន្ទនានេះមានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលរបស់វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី និងការគាំទ្រពី មូលនិធិ ចិន ដើម្បី សន្តិភាព និង ការអភិវឌ្ឍ ។ កម្មវិធីនេះត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលកម្ពុជា-ចិន ព្រមទាំងជំរុញការយកបទពិសោធន៍ល្អៗមកអនុវត្តក្នុងការអភិវឌ្ឍសហគមន៍ និងជនបទនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages