www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, 28 May 2026

ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់ព័ត៌មានក្លែងក្លាយដល់យុវវ័យ គឺជារឿងចាំបាច់សម្រាប់បង្ការគ្រោះថ្នាក់ក្នុងយុគសម័យឌីជីថល

 


ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់ព័ត៌មានក្លែងក្លាយដល់យុវវ័យ គឺជារឿងចាំបាច់សម្រាប់បង្ការគ្រោះថ្នាក់ក្នុងយុគសម័យឌីជីថល

=====
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយដល់យុវវ័យឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ គឺជារឿងចាំបាច់បំផុត ដោយឯកឧត្តមបានប្រៀបប្រដូចកិច្ចការនេះទៅនឹង «ការចាក់វ៉ាក់សាំងការពារកុំឱ្យមានគ្រោះថ្នាក់» ដល់ពួកគេ និងសង្គមជាតិទាំងមូល។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធZOOM ជាមួយជាមួយថ្នាក់ដឹកនាំមន្ទីរព៏ត៌មានរាជធានី-ខេត្តទាំង២៥ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីត្រៀមអនុវត្តយុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ។
ឯកឧត្តមបានលើកឡើងថា ព័ត៌មានក្លែងក្លាយមិនខុសពីមេរោគអាក្រក់នោះទេ ដែលវាមានចេតនាបំពុលបរិយាកាសសង្គម បង្កើតភាពវឹកវរ បំភ្លៃការពិត និងអាចបំផ្លាញកិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នទៀតផង។ យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ងាយនឹងរងគ្រោះ និងក្លាយជាឧបករណ៍ នៃការរីករាលដាលព័ត៌មានមិនពិតទាំងនោះ ប្រសិនបើពួកគេមិនមានសមត្ថភាព និងភាពធន់គ្រប់គ្រាន់ ដើម្បីការពារខ្លួនទប់ទល់និងហានិភ័យក្នុងយុគសម័យឌីជីថលនេះ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ១៧លាននាក់ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាយុវវ័យប្រមាណ៥៩ភាគរយ  ចំណែកក្រុមជែនស៊ី (Gen Z) ដែលមានអាយុចន្លោះពី ១៤ ដល់ ២៩ ឆ្នាំ ជាង៣០ភាគរយ និយមប្រើTiktok ។
ក្នុងន័យនេះ ឯកឧត្តមបាន ជំរុញឱ្យបណ្តាញព័ត៌មានរដ្ឋ និងមន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្តត្រូវបង្កើនការផលិតមាតិកាព័ត៌មាន វីដេអូអប់រំ កម្សាន្តផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតអក្ខកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ  ហើយត្រូវជំរុញគិតគូរសហការជាមួយអ្នកសារព័ត៌មាន,យុវវជនដែលមានបទពិសោធន៍លើប្រព័ន្ធផ្សព្វផ្សាយ និងក្រុម MMO ធ្វើការផ្សព្វផ្សាយលើបណ្តាញ ទំនាក់ទំនងសង្គមឱ្យទូលំទូលាយ ដើម្បីផ្តល់ចំណេះដឹងកាន់តែច្បាស់ពីការវិធីការពារខ្លួនកុំឱ្យយុវវ័យ និងប្រជាជនយើងកុំឱ្យរងគ្រោះពីព័ត៌មានមិនពិត ដែលគេបង្កើតឡើងក្នុងគោលដៅបង្កភាពចលាចលក្នុងសង្គមជាតិ ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់ មន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្តទាំងអស់ឱ្យខិតខំអនុវត្តន៍ យុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២នេះ ឱ្យបានល្អទទួលបានជោគជ័យ ដោយ សហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ដើម្បីផ្សព្វផ្សាយឱ្យទំលំទូលាយផ្តោតលើគោលដៅសិស្សវិទ្យាល័យ  និងអនុវិទ្យាល័យ។
សូមបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានបើកប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះ នឹងបន្តអនុវត្តនៅទូទាំងប្រទេស ដោយមានមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាអ្នកដឹកនាំសម្របសម្រួល និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំជាបន្តបន្ទាប់៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages