www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, 27 September 2025

អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការធានាសិទ្ធិទទួលព័ត៌មាន ជម្រុញប្រសិទ្ធភាពការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ថ្លែងពិធីវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អាជ្ញាធររាជធានីខេត្ត មន្ត្រីព័ត៌មាន រួមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មានក្រមសីលធម៌ គឺកំពុងតែនៅលើទូកតែមួយ ដូច្នេះជាដៃគូមិនអាចខ្វះបានក្នុងការរួមចំណែកធានាសន្តិសុខព័ត៌មាន រួមគ្នាទប់ស្កាត់និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយដោយចេតនាអាក្រក់ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ក្នុងខេត្តព្រះសីហនុដែលបានផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ដែលសម្របសម្រួលដោយមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត។ ឯកឧត្តម ទេព អស្នារិទ្ធ បានចាត់ទុកការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីបន្តពង្រឹងការសហការគ្នាក្នុងការអនុវត្តន៍នូវយន្តការការងារដែលត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព និងទទួលបានផលជាក់ស្តែង។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា៖«ក្នុងន័យនេះ តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការងារព័ត៌មាននិងសាធារណមតិ គឺការអនុវត្តក្នុងទម្រង់ជវភាពតួអង្គតែមួយ ដោយផ្តោតលើការអនុវត្តភារកិច្ចដើម្បីសម្រេចគោលដៅរួម ជាពិសេសតាមរយៈការឆ្លើយតប បន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា ក៏ដូចជាការបំភ្លឺសាធារណមតិចំពោះរាល់មន្ទិល និងកង្វល់ទាំងឡាយ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ និងឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃក្នុងសហគមន៍ និងសង្គមទាំងមូល។ សម្រាប់ការពង្រឹងទំនាក់ទំនងការងារសារព័ត៌មានវិញ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចាត់ទុកកិច្ចសហការល្អរវាងអាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ជាកត្តាចាំបាច់មួយសម្រាប់ធានាការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងសុក្រឹត ដើម្បីផ្ដល់តុល្យភាពព័ត៌មាន និងការទទួលព័ត៌មានត្រឹមត្រូវ មានសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន ត្រូវបង្កើនទំនាក់ទំនងការងារជាមួយគ្នាជាប្រចាំឱ្យកាន់តែរឹងមាំ តាមរយៈការបង្កឱកាសសហការការផ្តល់បច្ចុប្បន្នភាពស្តីពីវិស័យអាទិភាព ការអភិវឌ្ឍ និងវឌ្ឍភាពការងារ ការបង្កើតប្រព័ន្ធផ្តល់ព័ត៌មានប្រចាំតាមមធ្យោបាយទំនាក់សង្គមសមស្រប និងការជួបជុំពិភាក្សាគ្នាជាប្រចាំដើម្បីផ្តល់ និងផ្ទៀងផ្ទាត់ ព័ត៌មានដែលកើតក្នុងមូលដ្ឋានរាជធានី-ខេត្ត សំដៅធានាការផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវជូនសាធារណៈជនជាតិ និងអន្តរជាតិ។ លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុបានចាត់ទុកថា ការទំនាក់ទំនងល្អជាមួយក្រុមអ្នកព័ត៌មានផ្តល់ភាពងាយស្រួលក្នុងការជួយផ្សព្វផ្សាយពីការរីកចម្រើននិងសក្តានុពលទេសចរណ៍កាន់តែទូលំទូលាយ។ មួយវិញទៀត ការសហការល្អជាមួយអ្នកសារព័ត៌មាន ក៏បង្កភាពងាយស្រួលផងដែរ សម្រាប់អាជ្ញាគ្រប់ជាន់ថ្នាក់មានឱកាសពង្រីកមធ្យោបាយឆ្លើយតប ឬបំភ្លឺករណីភាន់ច្រឡំ ឬបន្សាបការផ្សព្វផ្សាយព័ត៌មានមិនពិតណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន បានប្រសើរ និងទាន់ពេលវេលា។ លោកបញ្ជាក់ថា ៖ «ពេលមានព័ត៌មានក្លែងក្លាយកើតឡើង អាជ្ញាធរអាចមានភាពងាយស្រួល ផ្តល់ព័ត៌មាន បំភ្លឺ បកស្រាយ និងការផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានយកទៅផ្សាយជាសាធារណៈជាដើម» ។ លោកអភិបាលរងបានមានប្រសាសន៍បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុតែងតែរៀបចំឱ្យមានការជួបជុំរវាងថ្នាក់ដឹកនាំ មន្ត្រីព័ត៌មាន មន្ត្រីជំនាញនៃមន្ទីរជុំវិញខេត្ត និងអ្នកសារព័ត៌មាន ដែលមានអាជ្ញាបណ្ណក្នុងខេត្តជាប្រចាំ ជាពិសេសនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មី តាមរយៈការរៀបចំការពិសាអាហារសាមគ្គី និងការបង្កឱកាសដើម្បីបង្កើតភាពស្និទ្ធស្នាលទៅវិញទៅមក។

អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការធានាសិទ្ធិទទួលព័ត៌មាន ជម្រុញប្រសិទ្ធភាពការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
ថ្លែងពិធីវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អាជ្ញាធររាជធានីខេត្ត មន្ត្រីព័ត៌មាន រួមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មានក្រមសីលធម៌ គឺកំពុងតែនៅលើទូកតែមួយ ដូច្នេះជាដៃគូមិនអាចខ្វះបានក្នុងការរួមចំណែកធានាសន្តិសុខព័ត៌មាន រួមគ្នាទប់ស្កាត់និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយដោយចេតនាអាក្រក់ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ក្នុងខេត្តព្រះសីហនុដែលបានផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ដែលសម្របសម្រួលដោយមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត។
ឯកឧត្តម ទេព អស្នារិទ្ធ បានចាត់ទុកការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីបន្តពង្រឹងការសហការគ្នាក្នុងការអនុវត្តន៍នូវយន្តការការងារដែលត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព និងទទួលបានផលជាក់ស្តែង។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា៖«ក្នុងន័យនេះ តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការងារព័ត៌មាននិងសាធារណមតិ គឺការអនុវត្តក្នុងទម្រង់ជវភាពតួអង្គតែមួយ ដោយផ្តោតលើការអនុវត្តភារកិច្ចដើម្បីសម្រេចគោលដៅរួម ជាពិសេសតាមរយៈការឆ្លើយតប បន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា ក៏ដូចជាការបំភ្លឺសាធារណមតិចំពោះរាល់មន្ទិល និងកង្វល់ទាំងឡាយ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ និងឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃក្នុងសហគមន៍ និងសង្គមទាំងមូល។
សម្រាប់ការពង្រឹងទំនាក់ទំនងការងារសារព័ត៌មានវិញ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចាត់ទុកកិច្ចសហការល្អរវាងអាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ជាកត្តាចាំបាច់មួយសម្រាប់ធានាការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងសុក្រឹត ដើម្បីផ្ដល់តុល្យភាពព័ត៌មាន និងការទទួលព័ត៌មានត្រឹមត្រូវ មានសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន ត្រូវបង្កើនទំនាក់ទំនងការងារជាមួយគ្នាជាប្រចាំឱ្យកាន់តែរឹងមាំ តាមរយៈការបង្កឱកាសសហការការផ្តល់បច្ចុប្បន្នភាពស្តីពីវិស័យអាទិភាព ការអភិវឌ្ឍ និងវឌ្ឍភាពការងារ ការបង្កើតប្រព័ន្ធផ្តល់ព័ត៌មានប្រចាំតាមមធ្យោបាយទំនាក់សង្គមសមស្រប និងការជួបជុំពិភាក្សាគ្នាជាប្រចាំដើម្បីផ្តល់ និងផ្ទៀងផ្ទាត់ ព័ត៌មានដែលកើតក្នុងមូលដ្ឋានរាជធានី-ខេត្ត សំដៅធានាការផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវជូនសាធារណៈជនជាតិ និងអន្តរជាតិ។
លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុបានចាត់ទុកថា ការទំនាក់ទំនងល្អជាមួយក្រុមអ្នកព័ត៌មានផ្តល់ភាពងាយស្រួលក្នុងការជួយផ្សព្វផ្សាយពីការរីកចម្រើននិងសក្តានុពលទេសចរណ៍កាន់តែទូលំទូលាយ។ មួយវិញទៀត ការសហការល្អជាមួយអ្នកសារព័ត៌មាន ក៏បង្កភាពងាយស្រួលផងដែរ សម្រាប់អាជ្ញាគ្រប់ជាន់ថ្នាក់មានឱកាសពង្រីកមធ្យោបាយឆ្លើយតប ឬបំភ្លឺករណីភាន់ច្រឡំ ឬបន្សាបការផ្សព្វផ្សាយព័ត៌មានមិនពិតណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន បានប្រសើរ និងទាន់ពេលវេលា។
លោកបញ្ជាក់ថា ៖ «ពេលមានព័ត៌មានក្លែងក្លាយកើតឡើង អាជ្ញាធរអាចមានភាពងាយស្រួល ផ្តល់ព័ត៌មាន បំភ្លឺ បកស្រាយ និងការផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានយកទៅផ្សាយជាសាធារណៈជាដើម» ។
លោកអភិបាលរងបានមានប្រសាសន៍បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុតែងតែរៀបចំឱ្យមានការជួបជុំរវាងថ្នាក់ដឹកនាំ មន្ត្រីព័ត៌មាន មន្ត្រីជំនាញនៃមន្ទីរជុំវិញខេត្ត និងអ្នកសារព័ត៌មាន ដែលមានអាជ្ញាបណ្ណក្នុងខេត្តជាប្រចាំ ជាពិសេសនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មី តាមរយៈការរៀបចំការពិសាអាហារសាមគ្គី និងការបង្កឱកាសដើម្បីបង្កើតភាពស្និទ្ធស្នាលទៅវិញទៅមក។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages