www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, 27 September 2025

វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិរួមចំណែកសំខាន់ក្នុងការជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព


 វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិរួមចំណែកសំខាន់ក្នុងការជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព

=====
ព្រះសីហនុ៖ មន្ត្រីនៃមន្ទីរព័ត៌មានរាជធានីខេត្តបានចាត់ទុក វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដែលរៀបចំដោយក្រសួងព័ត៌មានថា ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដើម្បីជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
បន្ទាប់ពីបានចូលរួមវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធមកពីខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវនិងខេត្តកំពង់ស្ពឺ សុទ្ធតែបានបង្ហាញនូវចំណាប់អារម្មណ៍គាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះវគ្គបណ្ដុះបណ្ដាលនោះ។
លោករស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែបលើកឡើងថា បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួបលោក និងមន្ត្រីផ្សេងៗទៀតទទួលបានចំណេះដឹងថ្មីៗលើជំនាញបច្ចេកទេសរៀបចំខ្លឹមសារបែបសាធារណមតិ និងចំណេះដឹងស្តីពីបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតAI ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃ។
លោកអៀម ថៃប្រធានមន្ទីរព័ត៌មានខេត្តតាកែវដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ គឺជាការយកចិត្តទុយកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មានដើម្បីជំរុញដល់មន្ត្រីព័ត៌មានថ្នាក់ក្រោមជាតិមានចំណេះដឹង ជំនាញច្បាស់លាស់ងាយស្រួលបំពេញការងារ ហើយលោកនឹងយកចំណេះដឹងនេះអនុវត្តន៍ការងារជាក់ស្តែងឱ្យទទួលបានលទ្ធផលល្អ។
លោកសាន្ត សុផល តំណាងសិក្ខាកាមមកពីខេត្តកំពត យល់ឃើញថា វគ្គនេះផ្តល់ចំណេះដឹងថ្មីៗក្នុងការសរសេរអត្ថបទបែបទស្សនៈ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការសរសេរអត្ថបទឆ្លើយតបចំពោះព្រឹត្តិការណ៍ដែលកើតមានក្នុងខេត្ត ជាពិសេសផ្តល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋ។
តំណាងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអរគុណចំពោះក្រសួងព័ត៌មានដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ  ធ្វើឱ្យសិក្ខាកាមទាំងអស់ចំណេះដឹងគ្រប់គ្រាន់ក្នុងការបំភ្លឺ ឆ្លើយតបទៅនឹងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ។
លោកខៀវ សាវ៉ុន អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានចាត់ទុកការបណ្ដុះបណ្ដាលនេះ ពិតជាបានឆ្លើយតបទៅនឹងការងារគ្រប់គ្រងសាធារណមតិ ជាការងារអាទិភាពការងារខ្ពស់មួយ ដែលថ្នាក់ដឹកនាំកំពុងយកចិត្តទុកដាក់ ហើយលោកប្តេជ្ញាយកចំណេះជំនាញនេះទៅអនុវត្តន៍ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។
លោកមុំ ម៉ាលិកាប្រធានមន្ទីរព័ត៌មានខេត្តកោះកុងបានបង្ហាញការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិនេះ ធ្វើឱ្យអ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងបង្កើននូវទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រីរាជការ និងអាជ្ញាធរខេត្តផងដែរ។
លោកស្រី ឈុន ដារីអភិបាលរងក្រុងព្រះសីហនុបានយល់ឃើញថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែផ្តល់ចំណេះដឹងដល់មន្ត្រីជំនាញមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទៀតបានជួយពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុងស្រុក-ខណ្ឌ ឃុំ-សង្កាត់ឱ្យបានយល់ដឹងពីមូលដ្ឋានគ្រឹះនៃការផលិតព័ត៌មានខ្លីៗឱ្យបានលឿន  ដើម្បីបំភ្លឺ និងបន្សាបព័ត៌មានក្លែងក្លាយ។
លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បានគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំបណ្ដុះបណ្ដាលលើជំនាញពាក់ព័ន្ធនឹងការងារសាធារណមតិនេះ ហើយលោកនឹងសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តដើម្បីរៀបចំការបណ្ដុះបណ្ដាលបែបនេះទៅដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តផងដែរ។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វគ្គបំពាក់បំប៉ននេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥ រួមមាន៖ទី១- បំពាក់បំប៉ន និងពង្រឹងសមត្ថភាពបន្ថែមលើការងារព័ត៌មាន និងសាធារណមតិ ២-តាមដាន និងវាយតម្លៃលើលទ្ធផលការងារ ៣- ផ្លាស់ប្ដូរឥរិយាបទដោយចាប់ផ្តើមពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ៤- ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព ការលើកកម្ពស់ ឯករាជ្យភាព និងសុចរិតភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងការលើកកម្ពស់វិធានការផ្លូវច្បាប់ និងទី៥- លើកកម្ពស់ការធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ និងលើកទឹកចិត្តការចូលរួមប្រឆាំងព័ត៌មាន ក្លែងក្លាយគ្រប់ទម្រង់ និងគ្រប់ពេលវេលា។  គោលបំណងនេះ រួមចំណែកក្នុងការការពារសិទ្ធិទទួល ព័ត៌មានពិត សុក្រឹត គុណភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់ការសម្រេចចិត្តត្រឹមត្រូវប្រចាំថ្ងៃ និងចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages