www.td-globaltvnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, 13 December 2025

កម្ពុជាលើកទឹកចិត្តដល់ដៃគូអន្តរជាតិឱ្យរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


 កម្ពុជាលើកទឹកចិត្តដល់ដៃគូអន្តរជាតិឱ្យរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

-----
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទទួលបានជោគជ័យ។
ក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារHyatt Regency រាជធានីភ្នំពេញនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអរគុណចំពោះក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យអង្គការសហប្រជាជាតិUNODC ចំពោះការបន្តកិច្ចសហប្រតិបត្តិការ អនុវត្តសកម្មភាពជាឧត្តមប្រយោជន៍នៅក្នុងប្រទេសកម្ពុជាលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក។
ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់រដ្ឋជាសមាជិកទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័នក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
សិក្ខាសាលា ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក និងដោយមានការ ជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានប្រមូលផ្តុំនូវអ្នកជំនាញស៊ើបអង្កេត ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នអាជ្ញាធរថ្នាក់ជាតិ ដែលមានបទពិសោធន៍មកពីបណ្តាប្រទេស មួយចំនួនក្នុងតំបន់ដូចជា ប្រទេសឡាវ ហ្វីលីពីន ថៃ វៀតណាម កូរ៉េ ចិន បារាំង និងកម្ពុជា បានពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្ត បច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេត ហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages